×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

រកឃើញ​ព្រះសង្ឃ​៥៧អង្គ​បានឆ្លង​កូវីដ១៩ នៅវត្តខ្នាចរមាស ស្រុកបវេល

បាត់ដំបង៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចុះយកសំណាកចំពោះព្រះសង្ឃចំនួន១៣៥អង្គ គង់នៅវត្តខ្នាចរមាស ហើយលទ្ធផលបានរកឃើញ ព្រះសង្ឃចំនួន៥៧អង្គ បានផ្ទុកជំងឺកូវីដ១៩ ខណៈអាជ្ញាធរ បានសម្រេចបិទខ្ទប់វត្តខ្នាចរមាស ជាបណ្ដោះអាសន្ន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ នៅថ្ងៃទី៣០ ខែកញ្ញា។

ព្រះសង្ឃដែលបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង៥៧អង្គ ត្រូវគង់ព្យាបាលក្នុងមណ្ឌលព្យាបាលវត្តខ្នាចរមាសតែម្តង ដោយមានក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលបាត់ដំបង នៅប្រចាំការផ្ទាល់នៅទីនោះ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពការបិទខ្ទប់វត្តខ្នាចរមាស និងពិនិត្យការយកសំណាកព្រះសង្ឃ។ លោកអភិបាលបាននាំយក ទេយ្យទាន-ទេយ្យវត្ថុ និងគ្រឿងឧបភោគ ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់នៅវត្តខ្នាចរមាស ដែលកំពុងបិទខ្ទប់ និងផ្តាំផ្ញើដល់ចុងភៅ សូមឱ្យមានការប្រុងប្រយ័ត្ន នៅពេលប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដែលមានវិជ្ជមានកូវិដ១៩៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង