×

អាយុក្បែរ ៣០ឆ្នាំហើយ តែ Baifern Pimchanok នៅតែ​ស្រស់ស្អាត​ដូច​កុមារី សំខាន់​ប៉ាម៉ាក់​កាន់នំខេក​មក​ពញាក់​អារម្មណ៍​មុន​ថ្ងៃកំណើត​ទៀត

ថៃ៖ នៅថ្ងៃទី៣០ ខែកញ្ញា នេះតួឯកស្រីក្នុងរឿង មន្តស្នេហ៍ក្រមុំឆ្នាស់ Baifern Pimchanok បានឈានចូលវ័យ ២៩ឆ្នាំហើយ ប៉ុន្តែតារាស្រីរូបនេះ ហាក់នៅតែក្មេងជាងវ័យមិនប្រែប្រួលបន្តិចឡើយ។

អ្វីដែលសំខាន់ ក្រៅពីទទួលបានភាពជោគជ័យលើវិថីសិល្បៈហើយ Baifern ថែមទាំងមានគ្រួសារដ៏មានសុភមង្គលទៀតផង។

ជាក់ស្តែង កាលពីម្សិលមិញនេះ ឪពុកម្តាយរបស់តារាស្រីរូបនេះ បានធ្វើការពញាក់អារម្មណ៍នាំយកនំខេកសម្រាប់អបអរសាទរថ្ងៃកំណើតកូនស្រីបណ្តូលចិត្ត មុនថ្ងៃកំណើតនាងមកដល់នៅថ្ងៃទី៣០ ខែកញ្ញា នេះ ភាពអ៊ូអរពោរពេញដោយភាពរីករាយ សំណើចលាន់ឮពេញផ្ទះធ្វើឱ្យតារាសម្តែងស្រី Baifern ញញឹមបិទមាត់មិនជិតឡើយ។

យ៉ាងណាមិញ អ្នកគាំទ្របានសង្កេតឃើញថា ទំនាក់ទំនងរវាង Baifern និងគ្រួសារពិតជាមានភាពស្និទ្ធស្នាលខ្លាំង ដែលក្រោយពីគ្រប់គ្នាទំនេរពីការងាររៀងខ្លួនហើយនោះ ពួកគេតែងចំណាយពេលធ្វើដំណើរកម្សាន្តជុំគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារឱ្យកាន់តែមានសុភមង្គលខ្លាំងឡើង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង