ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៧៨នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៨៩៧នាក់ និងអ្នកដំណើរពីបរទេស ៨១នាក់ ខណៈអ្នកជំងឺជាសះស្បើយ ៦០៥នាក់ និងស្លាប់ ១៧នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ឆ្លងសរុប ១១២.៦៥១ នាក់ អ្នកជំងឺបានជាសះស្បើយសរុប
១០២.៨២៧ នាក់ និងស្លាប់សរុបចំនួន ២.៣១៩ នាក់៕