×

អតីត​តារា​ចម្រៀងសែម សង្វាត ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​រហូត​ចូល​សង្គ្រោះបន្ទាន់

ភ្នំពេញ៖ លោក សែម សង្វាត ដែលជាអតីតអ្នកចម្រៀងមួយរូបបានបាត់មុខពីសិល្បៈអស់រយៈជាយូរឆ្នាំ និងក្រោយមកក៏បានលេចមុខជាថ្មីក្រោមរូបរាងស្គមស្គាំងដោយសារជំងឺប្រចាំកាយជាច្រើនមុខបានវាយលុក ធ្វើឱ្យសុខភាពលោកទ្រុឌទ្រោមជាខ្លាំង។

ដោយសារជំងឺរួមរិតអស់រយៈពេលជាច្រើនឆ្នាំ និងត្រូវប្រើប្រាស់ប្រចាំថ្ងៃផងនោះ លោកបានព្យាយាមលក់ផ្លែឈើនៅលើគណនីបណ្តាញសង្គមដើម្បីបានប្រាក់ចិញ្ចឹមជីវភាព និងមើលជំងឺ។ ទោះជាយ៉ាងណា ជំងឺរបស់លោកមិនបានធូរស្បើយឡើយ និងកាលពីពេលថ្មីៗនេះដែរគណនីបណ្តាញសង្គមរបស់លោកបានចែករំលែករូបភាព ជាមួយពាក្យពេជ្រមួយចំនួនសុំបងឱ្យគ្រប់គ្នាជួយជាថវិកាខ្លះៗដើម្បីសង្គ្រោះជីវិត ត្បិតកាលពីយប់មិញលោកបានចូលបន្ទប់សង្គ្រោះបន្ទាន់ដោយសារជំងឺកាន់តែធ្ងន់ធ្ងរ។

គួរបញ្ជាក់ដែរថា ក្រោយទទួលបានដំណឹងមួយនេះហើយ បងប្អូនខ្មែរមួយចំនួនក៏បានចូលរួមឧបត្ថម្ភដល់រូបលោកតាមសទ្ធាតាមតែអាចធ្វើបានផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង