ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ លោកសែម សង្វាត បានបញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រោយរោគប្រចាំកាយជាច្រើនមុខបានធ្វើទុក្ខបុកម្នេញខ្លាំង។
យ៉ាងណាមិញ រហូតមកដល់យប់ថ្ងៃទី៣០ ខែកញ្ញា ឈានចូលថ្ងៃទី០១ ខែតុលា វេលាម៉ោង០០:១០ នាទី លោកបានទទួលមរណភាពហើយ។ នេះបើយោងតាមការចែករំលែកតាមរយៈបណ្តាញសង្គមរបស់កូនប្រុសលោក។
គួរបញ្ជាក់ដែរថា មុនពេលទទួលមរណភាព លោក សែម សង្វាត ខំប្រឹងស្រែកច្រៀងលក់ផ្លែឈើ តាមបណ្តាញសង្គម ដើម្បីរកថវិកាព្យាបាលជំងឺដែលត្រូវការប្រើប្រាស់ថ្នាំច្រើនមុខប្រចាំថ្ងៃ ប៉ុន្តែពេលនេះ លោកបានលាចាកលោក ដោយបន្សល់ត្រឹមអនុស្សាវរីយ៍ចម្រៀងកាលពីកន្លងប៉ុណ្ណោះ៕