×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

គ្រោះទឹកជំនន់ នៅតែបន្ត​កើតមាន​ក្នុងខេត្ត​ចំនួន១៨ នៅ​ប្រទេសថៃ

ថៃ៖ គ្រោះទឹកជំនន់ បានប៉ះពាល់ដល់គ្រួសារជាង ២០០.០០០ គ្រួសារ នៅក្នុងខេត្តចំនួន ៣១ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ និងបន្តកើតមាននៅក្នុងខេត្តចំនួន ១៨ នៅភាគខាងជើង ទីក្រុងបាងកក ប្រទេសថៃ។

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ទឹកជំនន់ដែលបង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលនាំមកដោយព្យុះត្រូពិចដៀនមូ បានវាយលុកខេត្តចំនួន ៣១ នៅតំបន់ខ្ពង់រាបភាគខាងជើង ភាគឦសាន និងកណ្តាល នៃប្រទេសថៃ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ភូមិចំនួន ៦.៣៣៥ នៅក្នុងស្រុកចំនួន ១៩០ ត្រូវបានលិចលង់ដោយទឹកជំនន់ ដែលបានប៉ះពាល់ដល់គ្រួសារចំនួន ២២៧.៤៧០ គ្រួសារ។

មនុស្ស ៧នាក់បានស្លាប់ ដោយសារទឹកជំនន់ ក្នុងនោះ ៦ នាក់នៅខេត្តលុបបូរី និងម្នាក់នៅខេត្តភីឆាប៊ុន ហើយមនុស្សទី៨ ត្រូវបានគេរាយការណ៍ថា នៅតែបាត់ខ្លួននៅខេត្តីឆាប៊ុន កាលពីថ្ងៃព្រហស្បតិ៍។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទឹកជំនន់បានស្រកនៅក្នុងខេត្តចំនួន១៣ ហើយប៉ុន្តែខេត្ត ១៨ ទៀត ទឹកមិនទាន់ស្រកនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង