×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

បុគ្គលិក​ធនាគារ​សិនហាន់ម្នាក់ រកឃើញ​មាន​ផ្ទុកវីរុស​កូវីដ១៩ Delta នៅ​បឹងកេងកង

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ បានរកឃើញ វិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta លើបុគ្គលិក ០១នាក់ នៃធនាគារ សិនហាន់ Shinhan Bank ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១ ខែតុលា នេះ។

អ្នកជំងឺ បានធ្វើការនៅទីតាំងខាងលើ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រួចបានទៅធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ហើយបានតេស្តឃើញមានផ្ទុកវីរុសកូវីដ១៩បំប្លែងខ្លួន Delta ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ ក្នុងថ្ងៃដែលអ្នកជំងឺទៅធ្វើការ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន
ករណីចេញរោគសញ្ញាសង្ស័យកូវីដ១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង