×

ក្តុកក្តួលណាស់! ប្រកាស​លក់ផ្ទះ​បន្ទាន់​ដើម្បី​យកប្រាក់​សង្គ្រោះ​កូនស្រី​ដែល​ខូច​តម្រងនោម

ភ្នំពេញ៖ យោងតាមគណនីបណ្តាញសង្គមមួយ បានចែករំលែកសារអំពាវនាវលក់ផ្ទះបន្ទាន់ដើម្បីយកប្រាក់ជួយសង្គ្រោះជីវិតកូនស្រីដែលកំពុងមានបញ្ហាតម្រងនោមត្រូវការលាងឈាមជាប្រចាំ និងត្រូវការថ្នាំសង្កូវជាចាំបាច់ផងដែរ។

អ្នកជំងឺដែលមានឈ្មោះថោង ពិនសុជាតា កំពុងសម្រាកព្យាបាល និងលាងឈាមនៅមន្ទីរពហុព្យាបាលមួយកន្លែងចាក់អង្រែក្រោម។ យ៉ាងណាមិញ ដោយសារការអំពាវនាវទៅដល់សប្បុរសជនដែលមានទឹកចិត្តចង់ជួយជាថវិកាខ្លះផងនោះ ក្រុមគ្រួសារអ្នកជំងឺក៏ទទួលបានប្រាក់ឧបត្ថម្ភមួយចំនួនផងដែរសម្រាប់ទប់ទល់ថ្លៃពេទ្យពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង