×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ទីបំផុត អប្សរ ចាប់ផ្តើម​ហាត់​របាំបណ្តាសា​ហើយ​ដើម្បី​ជួយ​ព្រះនគរ និង រៀម

Review៖ ទីបំផុតរៀម និងអប្សរ ព្រមទទួលស្គាល់ និងនិយាយពាក្យស្រលាញ់ចំពោះគ្នាទៅវិញទៅមកហើយ ក្រោយក្តីស្រលាញ់មួយនេះ បានកប់ទុកក្នុងចិត្តមិនហ៊ាននិយាយប្រាប់គ្នាអស់រយៈពេលជាយូរ។ ដោយសារបែបនេះហើយទើប អប្សរ សម្រេចចិត្តហាត់របាំដែលម្តាយនាងហាម ព្រោះវាជារបាំបណ្តាសារដែលស្រីក្រមុំណាហាត់ នោះនឹងត្រូវបណ្តាសា និងមិនអាចមានគូអស់មួយជីវិត។

យ៉ាងណាមិញ ពាក្យបណ្តាសាមិនអាចជាហេតុផលរារាំង អប្សរ មិនឱ្យហាត់របាំនេះបានឡើយ ព្រោះតែចង់ការពារព្រះនគរ និងមនុស្សខ្លួនស្រលាញ់ដែលត្រូវប្រឈមនឹងសត្រូវជាច្រើននាក់ក្នុងសង្គ្រាមនាពេលខាងមុខដែលមិនដឹងថានឹងអាចមានជីវិតនឹងត្រលប់មកវិញ ឬអត់។ មិនដឹងថាវាសនា អប្សរ ដែលចាប់ផ្តើមហាត់របាំនេះហើយ នឹងជួបរឿងអ្វីនៅថ្ងៃក្រោយឡើយ។ ចង់ដឹងកាន់តែច្បាស់កុំភ្លេចតាមដានភាពយន្តបុរាណខ្មែរ “នគរមាស” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់នៅ CTN៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង