×

តួលេខ​ធ្លាក់ចុះច្រើន! កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ ចំនួន ២៣២​នាក់ថែមទៀត ខណៈ​អ្នកជំងឺ ៥៥៦នាក់ បានជា​សះស្បើយ និងស្លា ប់ ១៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៣២នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ១៨៧នាក់ និងអ្នកដំណើរពីបរទេស ៤៥នាក់ ខណៈអ្នកជំងឺចំនួន ៥៥៦នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១៧នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុប ១១២.៨៨៣នាក់ ខណៈជាសះស្បើយសរុបចំនួន ១០៣.៣៨៣នាក់ និងអ្នកស្លាប់សរុប ២.៣៣៦នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង