
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា នៅថ្ងៃទី១ ខែតុលានេះ បានជូនដំណឹងស្តីពីថ្លៃលក់រាយ សម្រាប់ប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេសកម្ពុជា ក្នុងនោះ តម្លៃប្រេងសាំងធម្មតា បានឡើង១០០រៀល និងប្រេងម៉ាសូត បានឡើង ១៥០រៀល ក្នុងមួយលីត្រ។

យោងតាមសេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែតុលា គឺតម្លៃប្រេងសាំងធម្មតា នឹងត្រូវលក់តម្លៃ ៤១០០រៀលក្នុងមួយលីត្រ ឡើង ១០០រៀល បើធៀបកាលពីខែកញ្ញា ខណៈតម្លៃប្រេងម៉ាស៊ូត គឺត្រូវលក់តម្លៃ ៣៨០០រៀល ឡើង ១៥០រៀល បើធៀបកាលពីខែកញ្ញាកន្លងទៅ។
ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងតែប៉ុណ្ណោះ៕
