×

ក្រុមហ៊ុន​អុីនធឺណិត​កូរ៉េខាងត្បូង ប្តឹង Netflix បន្ទាប់ពី​មាន​ការកើនឡើង​នៃ​ការប្រើប្រាស់ ដោយសារ​រឿង Squid Game

កូរ៉េខាងត្បូង៖ អ្នកនាំពាក្យក្រុមហ៊ុន SK Broadband បាននិយាយនៅថ្ងៃសុក្រ ទី១ ខែតុលា ថា ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតកូរ៉េខាងត្បូងនេះ បានប្តឹងក្រុមហ៊ុន Netflix ដើម្បីសងថ្លៃដើម ពីការកើនឡើងនៃការប្រើប្រាស់បណ្តាញ និងការងារថែទាំ ដោយសារតែកំណើននៃចំនួនអ្នកមើលទៅលើមាតិការបស់ក្រុមហ៊ុនអាមេរិកមួយនេះ។

បណ្ដឹងនេះ កើតឡើងបន្ទាប់ពីតុលាការទីក្រុងសេអ៊ូល បាននិយាយថាក្រុមហ៊ុន Netflix គួរតែផ្តល់អ្វីមួយជាថ្នូរជូនក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតកូរ៉េខាងត្បូង SK សម្រាប់ការប្រើប្រាស់ ហើយសមាជិកសភាកូរ៉េខាងត្បូងជាច្រើន បានប្រឆាំងនឹងអ្នកបង្កើតមាតិកា ដែលមិនបង់ប្រាក់សម្រាប់ការប្រើប្រាស់ ទោះបីជាបង្កើតការផ្ទុះឡើងយ៉ាងខ្លាំងនៃចំនួននៃការប្រើប្រាស់ក៏ដោយ។

សូមជម្រាបថា ទិន្នន័យរបស់ក្រុមហ៊ុន Netflix គ្រប់គ្រងដោយក្រុមហ៊ុន SK បានកើនឡើង ២៤ ដង គិតចាប់ពីខែឧសភាឆ្នាំ២០១៨ ដល់ ១,២ ទ្រីលានប៊ីតនៃទិន្នន័យដែលបានដំណើរការក្នុងមួយវិនាទី គិតត្រឹមខែកញ្ញា ដោយសារភាពជោគជ័យនៃរឿងកូរ៉េខាងត្បូង ដូចជា Squid Game និង DP។

ក្រុមហ៊ុន SK បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន Netflix Inc ដើម្បីបង់ប្រាក់សម្រាប់ការប្រើប្រាស់បណ្តាញរបស់ SK ចាប់តាំងពីក្រុមហ៊ុន Netflix ចាប់ផ្តើមប្រើបណ្តាញនៅឆ្នាំ២០១៨ ដើម្បីផ្តល់នូវមាតិកាវីដេអូ ដែលប្រើប្រាស់ទិន្នន័យខ្ពស់ និងវីដេអូ HD ដល់អ្នកទស្សនានៅកូរ៉េខាងត្បូងពី ម៉ាស៊ីន Servers នៅ ជប៉ុន និងហុងកុង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង