ភ្នំពេញ៖ កាលពីភាគមុន មីងចរណៃ បានព្យាយាមច្នៃម្ហូបខ្មែរកាត់អឺរ៉ុបហើយឱ្យម្តាយ និងលោកគ្រូគាភ្លក់ដើម្បីបានយោបល់នៃរសជាតិអាហារដែលគាត់ធ្វើ។ ប៉ុន្តែចូលមកដល់ភាគបន្ទាប់នេះ មីងណៃ បែរជាបែកគំនិតធ្វើជ្រក់តាសក់វិញម្តង ប៉ុន្តែលើកនេះមិនដូចលើកមុនឡើយ ព្រោះលើកនេះជ្រក់ត្រសក់ដែលមីងណៃធ្វើ ត្រូវបានបូរមីសរសើរមិនដាច់ពីមាត់ថាឆ្ងាញ់ប្លែកពីជ្រក់តាសក់ដទៃ។
គ្រាន់តែទទួលបានការកោតសរសើរភ្លាម មីងណៃ ក៏បានយកជ្រក់តាសក់ទៅចរចាជាមួយម្ចាស់ម៉ាតជិតផ្ទះភ្លាមដើម្បីដាក់លក់នៅទីនោះ។ មិនដឹងថា តើម្ចាស់ហាងនឹងព្រមទទួលជ្រក់តាសក់របស់ មីងណៃ ឱ្យដាក់លក់ក្នុងហាងគាត់ដែរឬយ៉ាងណា? កុំភ្លេចតាមដានទស្សនារឿងភាគកំប្លែង “ផ្ទះបាយស្នេហ៍” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង ៨-៩ យប់នៅ CTN៕
រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”
(ទស្សនាវីដេអូ)