ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៧៤នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ១៥៣នាក់ និងអ្នកដំណើរពីបរទេស ២១នាក់ ខណៈអ្នកជំងឺចំនួន ៥៣៥នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ២៤នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុប ១១៣.០៥៧ នាក់ ខណៈជាសះស្បើយសរុបចំនួន ១០៣.៩១៨ នាក់ និងអ្នកស្លាប់សរុប ២.៣៦០ នាក់៕