ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៩៩នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ១៥៥នាក់ និងអ្នកដំណើរពីបរទេស ៤៤នាក់ ខណៈអ្នកជំងឺចំនួន ៤៩០នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ២៣នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុប ១១៣.២៥៦ នាក់ ខណៈជាសះស្បើយសរុបចំនួន ១០៤.៤០៨ នាក់ និងអ្នកស្លាប់សរុប ២.៣៨៣ នាក់៕