ថៃ៖ ប្រទេសថៃ កំពុងជួបប្រទះការលំបាកក្នុងការស្ដារនូវវិស័យទេសចរណ៍ឡើងវិញ ហើយរដ្ឋាភិបាលថៃ កំពុងជំរុញការដាក់ចេញនូវ ថ្លៃទេសចរណ៍ ដែលមានតម្លៃ ៣០០ បាតនៅដើមឆ្នាំ២០២១នេះ។
យោងតាមរបាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ ថ្លៃទេសចរណ៍ ឥលូវនេះបានកើនឡើងដល់ ៥០០ បាត។ លោក Yuthasak Supasorn មកពីអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា ការដំឡើងថ្លៃទេសចរណ៍ ២០០បាត នឹងត្រូវប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់គម្រោងដែលមានបំណងផ្លាស់ប្តូរគំរូទេសចរណ៍របស់ប្រទេស ពីទីផ្សារធំទៅជាគំរូដែលមានតម្លៃខ្ពស់ និងគិតគូរពីបរិស្ថាន។ លោកជឿជាក់ ថា ភ្ញៀវទេសចរ នឹងមិនតវ៉ាចំពោះថ្លៃទេសចរណ៍ដែលត្រូវបានដាក់ចេញនេះឡើយ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍សេដ្ឋកិច្ច បានយល់ព្រមលើតម្លៃ ៥០០ បាត ដែលជាផ្នែកមួយនៃ “មូលនិធិផ្លាស់ប្តូរទេសចរណ៍” កាន់តែទូលំទូលាយ ដើម្បីគាំទ្រដល់គម្រោងផ្លាស់ប្តូរដោយផ្តោតលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងមានតម្លៃខ្ពស់។ អាជ្ញាធរទេសចរណ៍ថៃ ថាថ្លៃឈ្នួលនេះ នឹងត្រូវប្រមូលពីឆ្នាំ២០២២តទៅ៕