×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

មហាសេដ្ឋី​រ៉ូម៉ានី​ម្នាក់ ស្ថិតក្នុង​ចំណោម​អ្នកស្លា ប់៨នាក់​ក្នុងគ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅជិត​ទីក្រុងមីឡាន

អុីតាលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មហាសេដ្ឋីជនជាតិរ៉ូម៉ានីម្នាក់ បានស្លាប់ រួមជាមួយប្រពន្ធ កូនប្រុស និងមនុស្ស ៥នាក់ផ្សេងទៀត នៅពេលយន្តហោះដែលគាត់កំពុងបើក បានធ្លាក់ចំអគារមួយនៅប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ។

លោក Dan Petrescu អាយុ ៦៨ ឆ្នាំ ដែលជាបុរសម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសកំណើតរបស់គាត់ បានបើកយន្តហោះ Pilatus PC-12 ដែលសាក្សីបានឃើញអណ្តាតភ្លើង មុនពេលវាធ្លាក់ចូលទៅក្នុងអគារការិយាល័យដែលកំពុងធ្វើការជួសជុលនៅទីប្រជុំជន San Donato Milanese ជាទីក្រុងមួយនៅភាគអាគ្នេយ៍នៃទីក្រុង Milan ។

យោងតាមទីភ្នាក់ងារអាកាសចរណ៍ ANSV បានឱ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងប៉ុន្មាននាទី បន្ទាប់ពីយន្តហោះ បានហោះចេញពីអាកាសយានដ្ឋាន Linate របស់ទីក្រុងមីឡាន នៅម៉ោងប្រហែល ១រសៀល។ សេចក្ដីរាយការណ៍ថា ប្រអប់ខ្មៅរបស់យន្តហោះត្រូវបានរកឃើញហើយ។

ភរិយារបស់មហាសេដ្ឋីខាងលើ មានអាយុ ៦៥ឆ្នាំ កូនរបស់គាត់អាយុ ៣០ឆ្នាំ និងកុមារម្នាក់ ក៏ស្ថិតក្នុងចំណោមមនុស្ស ៨នាក់នៅលើយន្ដហោះដែលបានស្លាប់នៅក្នុងហេតុការណ៍នេះដែរ។

សូមជម្រាបថា លោក Petrescu ជាម្ចាស់ក្រុមហ៊ុនសំណង់ដ៏ធំមួយ និងជាម្ចាស់ផ្សារទំនើប និងម៉លជាច្រើនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង