Title: ខេត្តព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់ខ្លាំង ធ្វើឱ្យភ្ញៀវទេសចរលែងចំណាំផ្លូវក្រោយមិនបានទៅកម្សាន្តទីនោះត្រឹមមួយរយៈពេល ដោយសារមានការប្រែប្រួលប្លែកភ្នែកខ្លាំងពេក។ ជាក់ស្តែង ការប្រែប្រួលទាំងប៉ុន្មានឃើញមានការអភិវឌ្ឍច្រើន ជាពិសេសតាមដងផ្លូវដែលមានផ្លូវកៅស៊ូរលោងស្រិល និងកាន់តែគួរឱ្យទាក់ទាញជាងនេះទៀតគឺទង់ជាតិតំណាងឱ្យកម្ពុជាបានដាក់លម្អជាជួរយ៉ាងស្រស់ស្អាត ឃើញហើយពិតជាទាក់ទាញ និងទទួលបានការកោតសរសើរពីសំណាក់បងប្អូនខ្មែរជាខ្លាំង។
យោងតាមគណនីមួយមានឈ្មោះ Kheang Tun បានចែករំលែករូបភាពប៉ុន្មានសន្លឹកបង្ហាញពីទេសភាពតាមដងផ្លូវក្នុងខេត្តព្រះសីហនុ ដោយអ្នកនិយមលេងបណ្តាញសង្គមជាច្រើននាក់ បាននាំគ្នាចែករំលែកតៗគ្នា និងមានការចូលរួមផ្តល់មតិលាន់មាត់សរសើរថាស្រស់ស្អាតគ្រប់គ្នា។ បន្ថែមពីនេះផងដែរ ក៏មានមនុស្សជាច្រើនបាននិយាយថា សង្ឃឹមថាបណ្តាខេត្តដទៃអាចយកជាគំរូតាម ដោយដាក់បង្ហាញរូបភាពណាមួយជាការបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរដូចខេត្តព្រះសីហនុកំពុងទទួលបានការចាប់អារម្មណ៍ដូចពេលនេះ៕