×

Jung Ho Yeon កើនចំនួន Followers រាប់លាននាក់​ត្រឹម​មួយ​ប៉ប្រិចភ្នែក ក្រោយរឿង Squid Game ចេញ​មិនបាន​ប៉ុន្មាន

កូរ៉េខាងត្បូង៖ រឿង Squid Game កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងទូទាំងពិភពលោកដែលមានការចូលរួមពីតារាប្រុសស្រីល្បីៗនៅកូរ៉េជាច្រើនដួង។ យ៉ាងណាមិញ បើក្រលេកមើលពីតួអង្គពាក់ស្លាកលេខ ០៦៧ វិញមានឈ្មោះពិត Jung Ho Yeon វ័យ២៧ឆ្នាំ កំពុងទទួលបានការចាប់អារម្មណ៍មិនធម្មតាក្រោយភាពយន្ត Squid Game បានចេញនៅលើ Netflix មិនបានប៉ុន្មានផង។

ក្រោយមកគ្រប់គ្នាបានស្វែងរកគណនី IG របស់នាងរហូតត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ Followers របស់តារាស្រីរូបនេះបានកើនជិត ១៣លាននាក់ឯណោះ។ គួរបញ្ជាក់ដែរថា ភាពយន្ត Squid Game នេះដែរ គឺជាសមិទ្ធផលលើកដំបូងដែល Jung Ho Yeon បានសម្តែង ព្រោះនាងមិនមែនជាតារាសម្តែងអ្វីឡើយ ផ្ទុយទៅវិញនាងគឺជាតារាបង្ហាញម៉ូតឱ្យផលិតផលល្បីៗជាច្រើនលើពិភពលោកដែលនាងប្រឡូកក្នុងវិស័យដើរម៉ូតតាំងពីអាយុ ១៦ឆ្នាំម្ល៉េះ។

មិនត្រឹមតែប៉ុណ្ណោះនាងក៏មានឈ្មោះជាកំពូលតារាបង្ហាញម៉ូតលំដាប់ក្នុងចំណោមតារាបង្ហាញម៉ូត ៥០នាក់នៅលើពិភពលោកផងដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍នោះគឺ តារាកម្ពស់ ១,៧៦សង់ទីម៉ែត្ររូបនេះមានទំនាក់ទំនងជិតស្និទ្ធនឹងតារាចម្រៀងស្រី Jennie Blackpink រហូត Jennie បានផ្ញើរថយន្តដឹកកាហ្វេមួយគ្រឿងឱ្យ Jung Ho Yeon ជាការគាំទ្រទៀតផង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង