×

ក្រសួងទេសចរណ៍ រៀបចំ​នូវវិធានការ​មួយចំនួន ដើម្បីគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺកូវីដ១៩​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ

អត្ថបទ៖ សុខ លីដា

ភ្នំពេញ៖ ក្នុងអំឡុងពេល ឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ដែលនឹងអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជាប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ជាពិ សេស មេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ក្នុងឱកាសបុណភ្ជុំបិណ្ឌប្រពៃណីជាតិ នាពេលខាងមុខនេះ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មសេវាកម្មមធ្យោបាយដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរ ណ៍ ម្ចាស់អាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នៅតាមគោលដៅទេសចណ៍ ក្នុងព្រះរាជាណាចក្រទាំងអស់ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បាននែនាំដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលនឹងធ្វើដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា អោយចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ និងចូលរួមជ្រើសរើស និងប្រើប្រាស់សេវាកម្មមធ្យោបាយដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងជ្រើសរើសទីតាំងសេវាកម្មស្នាក់នៅទេសចរណ៍ណា ក៏ដូចជាជ្រើសរើសសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នៅតាមគោលដៅទេសចណ៍ក្នុងព្រះរាជាណាចក្រទាំងអស់ដែលមានបញ្ជាក់ពីវិធានសុវត្ថិភាពទេសចរណ៍ផងដែរ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង