×

Jisoo ជា​ទូតសុឆន្ទៈ​សំណាង​បំផុត​ដែល​មាន​វាសនា​បានកាន់​កាបូប​របស់​ម្ចាស់ក្សត្រី Diana ធ្លាប់ប្រើ

កម្សាន្ត៖ ក្រោយកម្មវិធី Paris Fashion Week បានបញ្ចប់ទៅ Jisoo ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ថា តារាស្រីរូបនេះមិនត្រឹមតែទទួលបានការស្រលាញ់ ភាពកក់ក្តៅពីអ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែបើក្រលេកមើលទៅក្រុមហ៊ុនយីហោ Dior ដែល Jisoo កំពុងសហការការងារជាមួយនោះក៏ថ្នមនាងដូចព្រះនាងអ៊ីចឹង។

ដល់ថ្នាក់នាយកប្រតិបត្តិ Dior លោក Pietro បានប្រាប់បុគ្គលិកលោកនៅចំពោះមុខ Jisoo ថា ប្រសិនថ្ងៃណាមួយផលិតកម្ម YG បណ្តេញ Jisoo ចេញ ឱ្យប្រញាប់ផ្ញើសារប្រាប់លោកភ្លាម លោកនឹងទទួល Jisoo ដោយមិនស្ទាក់ស្ទើរឡើយ។

មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងអនុញ្ញាតិឱ្យ Jisoo ចូលទស្សនាបន្ទប់មួយដែលផ្ទុកទៅដោយរបស់មានតម្លៃជាច្រើន មានតាំងពីកាបូបរបស់ម្ចាស់ក្សត្រី Diana ធ្លាប់ប្រើទៀតផង។ របស់ក្នុងបន្ទប់ទាំងប៉ុន្មានត្រូវបានរក្សាទុកយ៉ាងល្អ និងមិនអនុញ្ញាតិឱ្យអ្នកណាអាចចូលផ្តេសផ្តាសឡើយ។

ដោយឡែក Jisoo បែរជាត្រូវអនុញ្ញាតិឱ្យចូលទស្សនា ថែមទាំងអនុញ្ញាតិឱ្យប៉ះកាន់កាបូបដែលម្ចាស់ក្សត្រី Diana ធ្លាប់ប្រើទៀតផង។ គួរបញ្ជាក់ដែរថា រូបភាពទាំងប៉ុន្មានរបស់ Jisoo ត្រូវបានចែកចាយលើបណ្តាញសង្គម រហូតធ្វើឱ្យអ្នកគាំទ្រនាងកាន់តែមានមោទកភាពលើតារាស្រីរូបនេះកាន់តែខ្លាំងឡើង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង