×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ថៃ កំពុងពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អាមេរិក ទិញថ្នាំគ្រាប់​ព្យាបាល​កូវីដ១៩​ចំនួន​២០ម៉ឺនគ្រាប់

បាងកក៖ មន្រ្តីថៃបាននិយាយនៅថ្ងៃចន្ទ ទី៤ ខែតុលានេះ ថា រដ្ឋាភិបាលថៃកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតថ្នាំអាមេរិក Merck ដើម្បីទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ចំនួន ២០ ម៉ឺនគ្រាប់។

កូរ៉េខាងត្បូង តៃវ៉ាន់ និងម៉ាឡេស៊ី បាននិយាយថា ពួកគេកំពុងចរចាដើម្បីទិញថ្នាំព្យាបាលរបស់ក្រុមហ៊ុន Merck ខណៈហ្វីលីពីន ដែលកំពុងដំណើរការសាកល្បងលើថ្នាំគ្រាប់នេះ បាននិយាយថា ខ្លួនសង្ឃឹមថាការសិក្សាក្នុងស្រុករបស់ខ្លួន នឹងអនុញ្ញាតឱ្យឱសថនេះប្រើសម្រាប់ព្យាបាលអ្នកជំងឺបាន។

លោក Somsak Akksilp អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រ (DMS) ថៃ បានប្រាប់ថា បច្ចុប្បន្នប្រទេសថៃ កំពុងធ្វើការលើកិច្ចព្រមព្រៀងទិញថ្នាំប្រឆាំងវីរុសកូវីដ១៩ដែលត្រូវបានគេស្គាល់ថា molnupiravir ។

Molnupiravir នឹងក្លាយជាថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ទីមួយដែលប្រើប្រាស់ដោយការលេប។ ការសាកល្បងបណ្តោះអាសន្នបានបង្ហាញថា វាអាចកាត់បន្ថយប្រហែល ៥០ ភាគរយនៃឱកាសចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬស្លាប់ ចំពោះអ្នកជំងឺដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរពីវីរុសកូវីដ១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង