កម្សាន្ត៖ ក្នុងភាគបន្ទាប់រឿង នគរមាស យប់នេះនឹងធ្វើឱ្យទស្សនិកជនកាន់តែជក់ចិត្តទ្វេរដង ដោយសារស្នេហារវាង រៀម និងអប្សរ ត្រូវបានលោកជំទាវដឹង និងហាមពីទំនាក់ទំនងរបស់អ្នកទាំង២ត្បិតម្នាក់ជាកូនស្តេចត្រាញ់ និងម្នាក់ទៀតជាអ្នកគង្វាលសេះ និងធ្លាប់ជាក្មេងវត្ត ជាហេតុធ្វើឱ្យលោកជំទាវប្រឆាំងដាច់ខាត។
យ៉ាងណាមិញ ក្តីស្រលាញ់ដែលមានចិត្តស្មោះស័គ្រ្មឱ្យគ្នា អប្សរ បានត្រឹមអង្វរម្តាយតែប៉ុណ្ណោះ មិនដឹងថាលោកជំទាវនឹងចាត់ការអ្នកទាំង២ យ៉ាងណាទៀត? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំតាមដានរឿងភាគបុរាណខ្មែរ “នគរមាស” យប់នេះ វេលាម៉ោង ៧យប់តទៅ៕
(ទស្សនាវីដេអូ)