×

ចង់កម្ចាត់​បុស្បា​មិនឱ្យ​ធ្វើជា​ចុងភៅ​ក្នុង​សណ្ឋាគារ​មិនមែន​ជារឿងងាយទេ បើ​សមត្ថភាព​នាង​ពេញខ្លួន​បែបនេះ

កម្សាន្ត៖ ជាស្ត្រីម្នាក់ដែលពូកែធ្វើម្ហូប និងមានក្តីសុបិនចង់ក្លាយជាចុងភៅល្បីឈ្មោះម្នាក់ដែលទៅដល់ណាក៏មានអ្នកស្គាល់ តែទីបំផុតការងារក៏បាត់បង់ មិត្តប្រុសក៏សុំបែក ធ្វើឱ្យអារម្មណ៍របស់ចុងភៅបុស្បារសាត់អណ្តែតរកកោះត្រើយគ្មាន។

ទោះជាយ៉ាងណា ក្រោយភ្លៀងមេឃគង់ស្រលះ ទីបំផុតមានសណ្ឋាគារល្បីឈ្មោះមួយបានចាប់អារម្មណ៍ពីទេពកោសល្យរបស់ចុងភៅបុស្បាឱ្យធ្វើការប្រចាំសណ្ឋាគារដើម្បីរៀបចំម្ហូបអាហារសម្រាប់ភ្ញៀវដែលបានទៅស្នាក់នៅទីនោះ តែក៏ត្រូវឆ្លងកាត់ការធ្វើតេស្តពីម្ចាស់ភាគហ៊ុនច្រើននាក់ទម្រាំបុស្បាអាចឆ្លងកាត់ដំណាក់កាលលំបាកទាំងនោះបាន។

ទោះជាឆ្លងកាត់ដំណាក់កាលបានដោយរលូនក្តី តែបុស្បានៅមានឧបសគ្គមួយចំនួនទៀតដោយសារមិត្តរួមការងារមិនពេញចិត្តនាង និងរកគ្រប់វិធីដើម្បីកម្ចាត់នាងចេញពីការងារនៅទីនោះ។ មិនដឹងថា ជីវិតចុងភៅម្នាក់នេះនឹងទៅជាយ៉ាងណាទៀត កុំភ្លេចរង់ចាំតាមដានទស្សនារឿង “លង់ស្នេហ៍ចុងភៅបុស្បា” រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង១២ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង