ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២២១នាក់ ខណៈអ្នកជំងឺចំនួន ៤៤៣នាក់ជាសះស្បើយ និងស្លាប់ចំនួន ១៣នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៣.៩២៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១០៥.៧៩៣នាក់, ស្លាប់សរុបចំនួន ២.៤៣១នាក់៕