×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ភ្លៀងមួយមេធំ​យប់មិញ បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​ហូរកាត់​កំណាត់​ផ្លូវជាតិលេខ៦ ក្នុង​ស្រុកសន្ទុក

ខេត្តកំពង់ធំ៖ កាលពីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ត្រូវបានថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌទី១ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង ១២អធ្រាត្រដល់វេលាម៉ោង ៣ទៀបភ្លឺ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងកម្រិតបរិមាណ ១១០,៨ មីលីម៉ែត្រ នៅភ្នំសន្ទុក និងតំបន់ជុំវិញ បណ្តាលឱ្យមានជំនន់ទឹកភ្លៀងកើតឡើងភ្លាមៗនៅភូមិកកោះ និងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក។

ភ្លៀង បានបណ្តាលមានជំនន់ទឹកភ្លៀង និងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៦ ប្រវែងប្រហែល ១.០០០ម៉ែត្រ, កម្ពស់ប្រហែលពី១០ទៅ៣០សង់ទីម៉ែត្រ និងលិចលើកំណាត់ភ្លឺប្រឡាយមេតាំងក្រសាំង ប្រវែងប្រហែល ៣០០ម៉ែត្រកម្ពស់ពី១០ទៅ២០សង់ទីម៉ែត្រ។ នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ មន្ត្រីកិច្ចសន្យាឆ្មាំទំនប់នៅទីនោះ និងសហគមន៍ បានចុះទៅបើកទ្វារទឹកនៅក្នុងប្រឡាយមេតាំងក្រសាំង ផ្នែកខាងក្រោមដែលទាក់ទងនឹងទឹកជំនន់នេះទាំងអស់។

មកដល់ពេលនេះនៅវេលាម៉ោង៦:៣០នាទី ស្ថានភាពទឹកជំនន់កាត់ផ្លូវជាតិលេខ៦ បានស្រកចុះ នៅសល់កម្ពស់ប្រហែល៥សង់ទីម៉ែត្រ ប្រវែងហូរនៅសល់ប្រហែល៣០០ម៉ែត្រ។ នៅវេលាប្រហែលវេលាម៉ោង ៨ព្រឹកនេះ ទឹកស្រកផុតលែងហូរលើកំណាត់ផ្លូវជាតិលេខ៦ នេះទៀតហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង