×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

រឿងដែល​អ្នកត្រូវដឹង​អំពី​ថ្នាំគ្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Merck

អាមេរិក៖ ថ្នាំគ្រាប់ Molnupiravir ជាថ្នាំប្រឆាំងវីរុសកូវីដ១៩ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Merck & Co ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ។

ការពិសោធ ត្រូវបានបង្ហាញពីការកាត់បន្ថយហានិភ័យនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់ ប្រហែលពាក់កណ្តាល នៅក្នុងការសិក្សានៅដំណាក់កាលចុងក្រោយលើមនុស្សពេញវ័យ ដែលមានស្ថានភាពជំងឺស្រាលទៅមធ្យម។

តើ Molnupiravir គឺជាអ្វី?

វាគឺជាឈ្មោះគីមី សម្រាប់ថ្នាំដែលត្រូវបានបង្កើតឡើងដំបូងដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយដែលព្យាបាលដោយការលេប។ វារារាំងការចម្លងមេរោគ SARS-CoV-2 ដែលជាវីរុសកូរ៉ូណា។

ថ្នាំនេះត្រូវបានរកឃើញនៅសាកលវិទ្យាល័យ Emory ក្នុងទីក្រុងអាត្លង់តាហើយកំពុងត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Merck ដែលមានមូលដ្ឋាននៅរដ្ឋ New Jersey និងក្រុមហ៊ុន Ridgeback Biotherapeutics LP ដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី។

តើវាមានប្រសិទ្ធភាពដូចម្ដេច?

ការវិភាគបណ្តោះអាសន្ននៃទិន្នន័យពីការសាកល្បងដោយចៃដន្យមួយបានរកឃើញថា វាកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យប្រហែល ៥០ ភាគរយ។

តើគេត្រូវលេបដូចម្ដេចឱ្យបានត្រឹមត្រូវ?

ថ្នាំគ្រាប់ Molnupiravir ត្រូវលេបរៀងរាល់ ១២ ម៉ោងម្តង ក្នុងរយៈពេល ៥ ថ្ងៃដោយមនុស្សពេញវ័យ ដែលមានជំងឺកូវីដ១៩ ពីស្រាលទៅមធ្យម។ ការសិក្សាកំពុងដំណើរការនៅឡើយ ដើម្បីកំណត់របបដែលមានប្រសិទ្ធភាពបំផុត។

តើវានឹងអាចជំនួសវ៉ាក់សាំងបង្ការកូវីដ១៩ ដែរឬទេ?

ទេ។ ការចាក់វ៉ាក់សាំងនៅតែជាខែលដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងកូវីដ ១៩។

ទោះយ៉ាងណា ករណីកូវីដ១៩ នៅតែបន្តកើតមានឡើងសូម្បីតែនៅក្នុងចំណោមប្រជាជនដែលបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។ មានន័យថា ការព្យាបាលដោយថ្នាំប្រឆាំងវីរុសនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការការពារពីការឈឺធ្ងន់ធ្ងរនៃជំងឺ ជាពិសេសចំពោះមនុស្សចាស់និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលការចាក់វ៉ាក់សាំងមិនសូវមានប្រសិទ្ធភាព៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង