×

ខេត្តនៅជាប់​មាត់សមុទ្រ​ចំនួន៣ ទទួល​ភ្ញៀវទេសចរ​ជាតិ​ច្រើនជាងគេ នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌទី១

ភ្នំពេញ៖ តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា៖ នាថ្ងៃឈប់សម្រាកទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស សរុបចំនួន ១៤៩.០១៣ នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៤៧.៥៤៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១.៤៦៩ នាក់។

របាយការណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទស្សនា រួមមាន៖

− ខេត្តកំពត ៣០.៤៥៥ នាក់
− ខេត្តកែប ២៦.៨៩០ នាក់
− ខេត្តព្រះសីហនុ ១៨.១៩៧ នាក់
− ខេត្តពោធិ៍សាត់ ៨.៧០៥ នាក់
− ខេត្តមណ្ឌលគិរី ៧.២៣៣ នាក់
− ខេត្តសៀមរាប ៦.០៨៦ នាក់

តួលេខនេះ មានការថមថយប្រមាណ ៤៤.៩១% ធៀបនឹងថ្ងៃទី១នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង