អាមេរិក៖ លោកលី ប៊ុនយីម ជាផលិតករល្បីឈ្មោះម្នាក់អំលុងទស្សវត្សរ៍១៩៦០-១៩៧០ ដែលលោកបានសាងសា្នដៃជាច្រើនមានដូចជា ភាពយន្តរឿងពុទ្ធិសែននាងកង្រី អនអើយស្រីអន សព្វសិទ្ធិ ជាដើមដោយទទួលបានការគាំទ្រខ្លាំងក្នុងសង្គមសិល្បៈខ្មែរ បានទទួលមរណភាពហើយ ដោយសាររោគាពាធ។
ប៉ុន្តែពេលនេះអ្វីៗបន្សល់ត្រឹមអនុស្សាវរីយ៍ស្នាដៃរបស់លោកប៉ុណ្ណោះដោយនៅថ្ងៃទី០៥ ខែតុលានេះ លោកបានទទួលមរណភាពហើយក្នុងជន្មាយុ៧៩វស្សា ដោយរោគគាពាធ។ ដំណឹងនេះបានធ្វើឱ្យសិល្បករ ក៏ដូចជាបងប្អូនខ្មែរជាច្រើនមានអារម្មណ៍សោកសង្រេកជាខ្លាំងចំពោះការបាត់បង់ផលិតករល្បីឈ្មោះរូបនេះ៕