×

ធ្មេចបើកៗ កូនស្រី​អ្នកនាងភិន សុដាលីស អាយុ​៥ឆ្នាំបាត់

ភ្នំពេញ៖ គ្រប់គ្នាសុទ្ធតែបានដឹងហើយថា អ្នកនាងភិន សុដាលីស មានកូនស្រីម្នាក់គួរឱ្យខ្នាញ់ជាមួយអតីតស្វាមីដែលជាពិធីករល្បីឈ្មោះលោកប៉ែន ចំរុង។ ធ្មេចបើកៗ កូនស្រីនាងមានអាយុ៥ឆ្នាំហើយ ដែលក្មេងស្រីម្នាក់នេះមានមុខមាត់គួរឱ្យខ្នាញ់ថែមទាំងមានសក់រួញអង្គាដី រួមជាមួយថ្ពាល់ខួចទាំងសងខាងទៀតផង។

នៅថ្ងៃទី០៦ ខែតុលានេះជាថ្ងៃកំណើតគម្រប់៥ឆ្នាំហើយ ដូចនេះអ្នកនាងភិន សុដាលីស បាននាំកូនស្រីទៅវត្តធ្វើបុណ្យ និងប្រារព្ធកម្មវិធីបន្តិចបន្តួចក្នុងគ្រួសារនារសៀលនេះផងដែរ។ គួរបញ្ជាក់ដែរថា ទោះបី Kate មិនបានទទួលភាពកក់ក្តៅពីឪពុកបង្កើតក៏ដោយ ប៉ុន្តែគូស្នេហ៍របស់អ្នកនាងភិន សុដាលីស បច្ចុប្បន្នបានផ្តល់ក្តីស្រលាញ់ និងការមើលថែយ៉ាងល្អដល់ Kate ដែលធ្វើឱ្យក្មេងតូចរូបនេះព្រមទទួលលោកដោយមិនស្ទាក់ស្ទើរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង