ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២២៤នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៤៩៩នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១០នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៤.១៤៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១០៦.២៩២នាក់ និងស្លាប់សរុបចំនួន ២.៤៤១នាក់៕