×

មនុស្ស ២០នាក់​ស្លា ប់​ដោយសារ​គ្រោះរញ្ជួយដី​កម្រិត ៥,៧ រ៉ិចទ័រ​វាយប្រហារ​ភាគនិរតី​ប្រទេសប៉ាគីស្ថាន

ប៉ាគីស្ថាន៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើឱ្យតំបន់ភ្នំដាច់ស្រយាលមួយនៅភាគនិរតីប្រទេសប៉ាគីស្ថាន រងការវាយប្រហារ ដែលមានអណ្តូងរ៉ែធ្យូងថ្ម និងដីភក់ ដែលបានសម្លាប់មនុស្សយ៉ាងតិច ២០នាក់និងរបួសជាង ២០០ នាក់។

ស្នងការរងនៃតំបន់នេះ បាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងនៅពេលដែលក្រុមមន្រ្តីកំពុងស្វែងរកនៅតំបន់ភ្នំដាច់ស្រយាល។ កម្មកររ៉ែធ្យូងថ្មនៅតំបន់នោះថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ នៅពេលអណ្តូងរ៉ែធ្យូងថ្មដែលពួកគេកំពុងធ្វើការបានបាក់ស្រុត។

ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៥,៧ រ៉ិចទ័រមានចម្ងាយប្រហែល ១៤ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងហាណៃ ក្នុងខេត្តបាលូជីស្ថាន។ វាមានជម្រៅ ២០ គីឡូម៉ែត្រពីក្រោមផ្ទៃដី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង