×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ស្ថានទូតខ្មែរ ប្រាប់ឱ្យ​និស្សិត​សិក្ខាកាមខ្មែរ​នៅ​ប្រទេស​ជប៉ុន ប្រុងប្រយ័ត្ន​ចំពោះ​រញ្ជួយដី

ជប៉ុន៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា នៅវេលាម៉ោង១០:៤១នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានគ្រោះរញ្ជួយដី កម្រិត ៥,៩ រ៉ិចទ័រ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ខេត្តផ្សេងទៀតដែលរងការរញ្ជួយខ្លាំង គឺមានដូចជា ខេត្តឈិបា ខេត្តអ៊ីបារ៉ាគិ និងខេត្តកាណាកាវ៉ា។ អ្នកជំនាញបានព្រមានថា តាមបទពិសោធ កន្លងទៅ អាចនឹងមានការរញ្ជួយដីនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ស្ថានទូតកម្ពុជា អំពាវនាវដល់សិស្សនិស្សិត និងសិក្ខាកាមខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន មានការប្រុងប្រយ័ត្នខ្ពស់។ ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ុកផេករបស់ស្ថានទូត ឬទូរសព្ទលេខ 080-4689-9374, និង 080-4439-5704៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង