×

ឈ្មោះស្រដៀង​នឹង Kris Wu ពេក បុរស​ជនជាតិចិន​ម្នាក់​សម្រេចចិត្ត​ប្តូរ​ឈ្មោះចេញ​ព្រោះ​ខ្លាច​ជះឥទ្ធិពល​ដល់ជីវិត​ប្រចាំថ្ងៃ

ចិន៖ បុរសជនជាតិចិនវ័យ ២០ឆ្នាំម្នាក់បានសម្រេចចិត្តប្តូរឈ្មោះកំណើតរបស់ខ្លួនក្រោយយល់ថា ឈ្មោះរបស់លោកមានភាពស្រដៀងទៅនឹង Kris Wu ជាតារាមួយរូបកំពុងជាប់ពាក់ព័ន្ធរឿងក្តីរំលោភសេពសន្ថវៈ ដែលបញ្ហានេះធ្វើឱ្យបុរសជនជាតិចិនវ័យ ២០ឆ្នាំរូបនោះមានក្តីបារម្ភថា អាចប៉ះពាល់ការងារ និងជីវិតប្រចាំថ្ងៃរបស់លោក។

បុរសខាងលើមានឈ្មោះដើម Wu Yifan បានឱ្យដឹងថា ដោយសារលោកធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ដូចនេះឈ្មោះស្រដៀងនឹងតារាកំពុងជាប់ពាក់ព័ន្ធនឹងបទល្មើសរូបនេះអាចធ្វើឱ្យជះឥទ្ធិពលក្នុងជីវិតលោកបាន។ នៅទីបំផុត លោកក៏សម្រេចចិត្តប្តូរឈ្មោះចេញ ដោយទទួលបានអត្តសញ្ញាណបណ្ណថ្មីមួយជាមួយនឹងឈ្មោះថា Wu Moulin ជាផ្លូវការផងដែរ។

គួរបញ្ជាក់ផងដែរថា សូម្បីអ្នកលេងហ្គេមអនឡាញប្រមាណ ២.៦០០នាក់ផ្សេងទៀត ដែលមានឈ្មោះប្រហាក់ប្រហែលនឹង Kris Wu ក៏បាននាំគ្នាប្តូរឈ្មោះរបស់ពួកគេចេញពីគណនីដែលកំពុងប្រើប្រាស់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង