×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS Fanzone៖ Fan របស់ West Ham និង Fan របស់ Man Utd ព្យាករ​លទ្ធផល​សម្រាប់​សប្ដាហ៍ទី៨

សម្រាប់សប្ដាហ៍ទី៨ ក្រុម West Ham នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Everton នៅកីឡដ្ឋាន Goodison Park ខណៈក្រុម Manchester United នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Leicester City នៅកីឡដ្ឋាន King Power ។

មុនការប្រកួតនេះ អ្នកគាំទ្ររបស់ក្លិបទាំងពីរ លោក ផេង សិទ្ធិដែន អ្នកគាំទ្ររបស់ក្រុមញញួរយក្ស West Ham និងលោក វង្ស កែវវិចិត្រ អ្នកគាំទ្ររបស់ Man Utd បានប្រាប់ពិធីករ និងពិធីការិនីរបស់យើងក្នុងកម្មវិធី CBS Fanzone ពីការព្យាករលទ្ធផលសម្រាប់ការប្រកួតនេះ។

លោក ផេង សិទ្ធិដែន បានព្យាករថា ក្រុមញញួរយក្ស West Ham អាចនឹងយកឈ្នះ Everton ក្នុងលទ្ធផល ០ -១ ។

ចំណែកលោក វង្ស កែវវិចិត្រ បានព្យាករ ក្រុមបិសាចក្រហម Man Utd នឹងយកឈ្នះ Leicester ក្នុងលទ្ធផល ១-២ ។

សូមជម្រាបថា ជំនួបរវាង Leicester ទល់នឹង Man Utd នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខដោយស្ថានីយទូរទស្សន៍ MyTV ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង២០:៣០នាទីតទៅ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង