ភ្នំពេញ៖ យោងតាមផេកបណ្តាញសង្គម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការអំពាវនាវសហគមន៍នេសាទប្រជុំកោះរ៉ុង បានធ្វើការសំណូមពរដល់ប្រជានេសាទមេត្តាលែងមេក្តាមដែលមានពងក្រៅស្នូកទៅក្នុងធម្មជាតិវិញប្រសិនបើនេសាទបាន ព្រោះក្តាមសេះដែលមានពងក្រៅស្នូកមួយក្បាលអាចបង្កើតកូនបានរាប់ម៉ឺន រាប់លានក្បាលឯណោះ។
ដូចនេះ ការអំពាវនាវបានលើកឡើងដើម្បីក្រើនរំឭកដល់ប្រជានេសាទទាំងអស់គ្នាឱ្យរួមគ្នាថែរក្សាឱ្យបានខ្ជាប់ខ្ជួនដើម្បីជាលំនឹងធម្មជាតិសម្រាប់ប្រើប្រាស់បានយូរអង្វែង៕