ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលទទួលវ៉ាក់សាំងមានគម្លាតរយៈពេល ៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសទី៣ ឬដូសជំរុញ ប្រភេទស៊ីណូវ៉ាក់។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ខណ្ឌចំនួន ១១ រួមមាន ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងខណ្ឌសែនសុខ នឹងត្រូវចាប់ផ្ដើមចាក់ជូនប្រជាពលរដ្ឋ ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
ដោយឡែកសម្រាប់មូលដ្ឋានខណ្ឌចំនួន៣ រួមមាន ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ចាប់ដំណើរការចាក់វ៉ាក់សាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ សម្រាប់ប្រជាពលរដ្ឋដែលទទួលវ៉ាក់សាំងមានគម្លាតរយៈពេល ៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់ វ៉ាក់សាំងដូសទី២។
សូមបញ្ជាក់ថា ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំង ចាប់ពីម៉ោង ២រសៀលដល់៥រសៀល។ ខណ្ឌក្រៅពីនេះ ចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់១១ព្រឹក និងពីម៉ោង២រសៀល ទៅដល់ ៥រសៀល។
ប្រជាពលរដ្ឋដែលទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវភ្ជាប់ជាមួយបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំង ត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ពោលគឺ ធានានូវគម្លាតរយៈពេល ៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២។
ចំពោះព័ត៌មានលម្អិតទាក់ទងនឹងទីតាំង មានដូចខាងក្រោម៖