ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២២០នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៥៣៧នាក់ ជាសះស្បើយ និងស្លាប់ចំនួន ២៣នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៤.៥៧១នាក់, អ្នកជាសះស្បើយសរុបចំនួន ១០៧.៣៧៦នាក់ និងស្លាប់សរុបចំនួន ២.៤៨២នាក់៕