×

តួស្រី​ក្នុងរឿង សុភាសិត៣០តម្លឹង ផុសរូប​ជាមួយ​គូដណ្តឹង​ផ្អែមល្ហែម​សាហាវ

ភ្នំពេញ៖ ឃើញ Ella សម្តែងជាតួស្រីក្នុងរឿង សុភាសិត៣០តម្លឹង ចាក់ផ្សាយនៅ CTN ដូចមានចិត្តងាករេណាស់អុីចឹង ប៉ុន្តែបើក្រលេកមើលជីវិតពិតវិញ Ella និងគូស្នេហ៍ហាក់ស្រលាញ់គ្នាខ្លាំងដោយជារឿយៗអ្នកទាំងពីរតែងចែករំលែករូបភាពផ្អែមល្ហែមជាមួយគ្នាធ្វើឱ្យអ្នកគាំទ្រស្ទើរលើសជាតិស្ករទៅហើយ។

យ៉ាងណាមិញ អ្នកទាំងពីរ មិនមែនមានឋានៈត្រឹមជាសង្សារនឹងគ្នាប៉ុណ្ណោះឡើយ ពោលគឺគូស្នេហ៍មួយនេះបានសម្រេចចិត្តភ្ជាប់ពាក្យដោយមានការដឹងឮពីចាស់ទុំទាំងសងខាងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។

គួរបញ្ជាក់ដែរថា ក្នុងរឿងភាគបុរាណខ្មែរ សុភាសិត៣០តម្លឹង Ella បានសម្តែងជាតួអង្គឈ្មោះ លម្អង ប្រពន្ធនាយថេតដែលមានមុខរបរឡើងត្នោតដើម្បីធ្វើស្ករ និងចម្រាញ់ទឹកលក់។

ប៉ុន្តែដោយសារចង់មានចំណេះដឹងក្នុងខ្លួន ថេត ក៏បានលា លម្អង ទៅស្រុកឆ្ងាយដើម្បីស្វែងរកគ្រូពូកែ ដែលពេលនោះធ្វើឱ្យ លម្អង មានឱកាសល្អនាំសាហាយទៅដល់ផ្ទះក្នុងគ្រានោះតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង