ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៣៩នាក់ថែមទៀត ខណៈ អ្នកជំងឺ ៤៨១នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ២៤នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៤.៨១០នាក់, អ្នកជាសះស្បើយសរុបចំនួន ១០៧.៨៥៧នាក់ និងស្លាប់សរុបចំនួន ២.៥០៦នាក់៕