×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

លោកស្រី ឱ វណ្ណឌីន ថា ការថែទាំ​សុខភាព​ផ្លូវចិត្ត​ក្នុង​បរិបទ​កូវីដ១៩ ជារឿង​ដ៏សំខាន់

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ដល់អនុសាសន៍ពីការចាំបាច់នៃការថែទាំសុខភាពផ្លូវជាតិ អំឡុងវិបត្តិកូវីដ១៩ ដែលកំពុងរាតត្បាតលើសាកលលោក។

តាមរយៈគណនីបណ្ដាញសង្គមទ្វីតធឺ លោកស្រី បានចែករំលែកបែបនេះ៖ “ការថែទាំសុខភាពផ្លូវចិត្តជារឿយៗត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គល និងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុននៅក្នុងជីវិតប្រចាំថ្ងៃ។”

លោកស្រីដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្តថា៖ “ដូច្នេះ រៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្ត ដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើង ដូចជាការបំបាត់ស្ត្រេស និងការថប់អារម្មណ៍នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩។”

យោងតាមអង្គការសុខភាពពិភពលោក ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់ប្រជាជន និងបានផ្លាស់ប្តូរជីវិតរបស់មនុស្សរាប់លាននាក់។ ការជាប់គាំង ការបិទសាលារៀននិងការិយាល័យ ការនៅផ្ទះ និងភាពឯកោ បានផ្លាស់ប្តូរការរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងបង្កើតភាពតានតឹងនិងការថប់អារម្មណ៍។

បច្ចុប្បន្ននេះមនុស្សជាង ១៥០ លាននាក់រស់នៅជាមួយស្ថានភាពសុខភាពផ្លូវចិត្ត ហើយមានអ្នកជំងឺភាគតិចប៉ុណ្ណោះ ដែលទទួលបានការថែទាំដែលពួកគេត្រូវការ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង