×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹងព្រែកត្នោត​សូមប្រុងប្រយ័ត្ន! ទឹកស្ទឹង​កំពុង​ហក់ឡើង​ខ្លាំង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត បាននិងកំពុងកើនឡើង ដែលប្រជាពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹង ត្រូវមានការត្រៀមខ្លួនចំពោះទឹកជំនន់ដែលអាចកើតមាន។

នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនពេលមាន ទឹកជំនន់បង្កឡើងដោយទឹកស្ទឹងព្រែកត្នោត។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កម្ពស់ទឹក ស្ទឹង ព្រែក ត្នោត បាន កើន ឡើង គួរឱ្យបារម្ភ។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជានិច្ចពីទឹកជំនន់បង្កដោយទឹកស្ទឹងព្រែកត្នោត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង