×

សូមប្រុងប្រយ័ត្ន! អាជ្ញាធរ​បាន​បើកទ្វារ​ទឹកទំនប់​វារី​អគ្គិសនី​កំចាយហើយ

កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ ដោយសន្សឹមៗ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានៅទូទាំងខេត្តកំពត។

ភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បានធ្វើឱ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនកើនឡើង ដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តថា ក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយ បានធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅវេលាម៉ោង ១១និង០០នាទី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមបណ្ដោយព្រែកកំពត មានការប្រុងប្រយ័ត្នខ្ពស់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង