×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

បុរសវ័យ ៦២ឆ្នាំ​ម្នាក់​ស្លៀកសំពត់ និង​ពាក់ស្បែកជើងកែង​រាល់ថ្ងៃ​ដើម្បី​បញ្ជាក់ថា របស់​ទាំងនេះ​មិនកំណត់​លើ​ភេទទេ

អាល្លឺម៉ង់៖ បុរសវ័យ ៦២ឆ្នាំ Mark Bryan គឺជាវិស្វករផ្នែកមេកានិចធ្វើការនៅក្រុមហ៊ុនផលិតមនុស្សយន្តមួយកន្លែងក្នុងប្រទេសអាល្លឺម៉ង់ បានផ្លាស់ប្តូរការស្លៀកពាក់របស់ខ្លួនមកស្លៀកសំពត់ និងស្បែកជើងកែងរាល់ថ្ងៃដើម្បីបញ្ជាក់ថា សម្លៀកបំពាក់មិនកំណត់ទៅលើភេទនោះឡើយ។

Mark បានរៀបអាពាហ៍ពិពាហ៍រយៈពេល១២ឆ្នាំមកហើយ និងមានកូនស្រីចំនួន ៣នាក់ផងដែរ ការផ្លាស់ប្តូររបៀបស្លៀកពាក់របស់ Mark គឺមានការគាំទ្រពីប្រពន្ធ និងកូនរបស់លោក១០០%។ Mark បានប្រាប់ថា លោកធ្លាប់ប្រលូកនឹងការងារទាក់ទងនឹងជំនួញអស់រយៈពេលជិត ៣៥ឆ្នាំមកហើយ ដូចនេះសម្លៀកបំពាក់ដែលលោកស្លៀកប្រចាំថ្ងៃមានតែពណ៌ក្រម៉ៅដដែលៗគួរឱ្យធុញទ្រាន់។

រហូតថ្ងៃមួយលោកដើរកាត់ហាងលក់សម្លៀកបំពាក់នារី លោកក៏ចាប់អារម្មណ៍ថា សម្លៀកបំពាក់នារីមានពណ៌ចម្រុះ និងម៉ូតច្រើនគួរឱ្យចាប់អារម្មណ៍ ចាប់តាំងពីថ្ងៃនោះមកលោកក៏បានផ្លាស់ប្តូរទៅស្លៀកសំពត់ និងពាក់ស្បែកជើងកែងរាល់ថ្ងៃជំនួសវិញ។ យ៉ាងណាមិញការផ្លាស់ប្តូរមួយនេះបានធ្វើឱ្យ Mark ទទួលបានការចាប់អារម្មណ៍ និងបានក្លាយជាអ្នកដើរម៉ូតដែលមានមុខមាត់ក្នុងសង្គមទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង