អាមេរិក៖ អ្នកគាំទ្រជាច្រើន នាំគ្នាជ្រួលច្របល់ចង់ដឹងឱ្យច្បាស់ពីទំនាក់ទំនងរវាងតារាចម្រៀងល្បីឈ្មោះ Selena Gomez និងតារាសម្តែងល្បីឈ្មោះ Chris Evans ក្រោយអ្នកគាំទ្របានឃើញអ្នកទាំង២ចេញពីភោជនីយដ្ឋានតែមួយ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះនោះគឺ កាលពីខែតុលា ឆ្នាំ២០១៥កន្លងទៅ Selena បានសារភាពថា នាង crush លើ Chris ព្រោះលោកមើលទៅគួរឱ្យស្រលាញ់។ រហូតមកដល់ខែតុលា ឆ្នាំ២០២១ អ្នកគាំទ្របានប្រទះឃើញអ្នកទាំងពីរដើរចេញពីភោជនីយដ្ឋានតែមួយ ធ្វើឱ្យគ្រប់គ្នាកើតការសង្ស័យថា តារាល្បីឈ្មោះទាំងពីរនេះ កំពុងណាត់ជួបគ្នា ឬ មួយយ៉ាងណា?
គួរបញ្ជាក់ដែរថា ពាក្យចចាមអារ៉ាមទាំងនេះ កំពុងវាយលុកបណ្តាញសង្គមខ្លាំងដោយអ្នកគាំទ្រជាច្រើនកំពុងចាំអ៊ុតមើលថា ទំនាក់ទំនងពិតប្រាកដរវាងអ្នកទាំងពីរជាអ្វីនឹងគ្នាឱ្យពិតប្រាកដ៕