
ភ្នំពេញ៖ ប្រជាជននៅលើពិភពលោក បានចូលរួមបោះឆ្នោតនៅលើគេហទំព័រដំណើរការកម្សាន្តអន្តរជាតិឈ្មោះ “Rough Guides” និងបានបោះឆ្នោតឱ្យប្រទេសកម្ពុជា ជា “ប្រទេសដែលមានភាពរាក់ទាក់បំផុតនៅលើពិភពលោក” នៅក្នុងការស្ទង់មតិតាមអ៊ីនធិណិត។

ព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកឈ្នះក្នុងការបោះឆ្នោត ដោយទទួលបានចំណាត់ថ្នាក់លេខ១។ គេហទំព័រ Rough Guides បាននិយាយថា ប្រទេសកម្ពុជា ទទួលការបានការបោះឆ្នោតគាំទ្រច្រើនជាងគេបង្អស់ ក្នុងការស្ទង់មតិរបស់យើងហើយជាជម្រើសដ៏ពេញនិយមក្នុងចំណោមបុគ្គលិក និង Followers របស់ Rough Guides នៅលើ Twitter ផងដែរ។”

អ្នកប្រើប្រាស់បណ្ដាញសង្គមនេះម្នាក់ ដែលមានគណនី Andrealeber បានអះអាងថា៖ “ពួកគេបានឆ្លងកាត់រឿងជាច្រើន ប៉ុន្តែពួកគេនៅតែមានស្នាមញញឹមជាប់ជានិច្ច!”
សូមជម្រាបថា ប្រទេសកំពូលទាំង១០ក្នុងការស្ទង់មតិរបស់គេហទំព័រនោះ រួមមាន៖ លេខ១ កម្ពុជា, លេខ២ ហ្វីលីពីន, លេខ៣ ឡាវ, ៤ នេប៉ាល់, ៥ ថៃ, ៦ មីយ៉ាន់ម៉ា, ៧ ឥណ្ឌូណេស៊ី, ៨ កោះហ្វីជី, ៩ ស្កុតឡែន និង ១០ ប្រទេសស្រីលង្កា៕
