×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ផ្លូវចូល​ទៅកាន់​រមណីយដ្ឋាន​ភ្នំកំពង់ត្រាច ត្រូវបាន​ចាក់បេតុង​រួចហើយ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត

កំពត៖ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែក ប្រវែង ១.៨០៨ម៉ែត្រ នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដែលនឹងផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលទៅទស្សនាកម្សាន្តរមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច។

នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងសរសៃដែកប្រវែង ១.៨០៨ម៉ែត្រនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានចាត់ទុកផ្លូវបេតុងមួយខ្សែនេះ ពិតជាមានសារសំខាន់ចាំបាច់ខ្លាំងណាស់ ព្រោះថាជាផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ ភ្នំកំពង់ត្រាច ដែលជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ ដែលនឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តច្រើនកុះករ។

ម្យ៉ាងវិញទៀត ទីនេះក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការជួយសម្រាលនិងបំពេញតម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបបញ្ហាលំបាក។

លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរស្រុកនិងប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ ត្រូវរួមគ្នាថែរក្សាផ្លូវនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈឱ្យបានយូរអង្វែងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង