×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូបង្វឹក​កោះហ្គាំ ថា យើងត្រូវ​បំប្លែង​ឱកាស​ជាគ្រាប់បាល់ ដើម្បី​ឈ្នះ​កម្ពុជា

បារ៉ែន៖ បន្ទាប់ពីបរាជ័យ កាលពីជើងទី១ ក្នុងលទ្ធផល ១-០ គ្រូបង្វឹករបស់ក្រុមកោះហ្គាំ បានសម្លឹងទៅរកការប្រកួតជើងទី២ របស់ពួកគេ ទល់នឹងក្រុមជម្រើសជាតិកម្ពុជា ដើម្បីឡើងទៅវគ្គជម្រុះពានរង្វាន់ AFC Asian Cup China ២០២៣ ជុំផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែតុលាខាងមុខនេះ នៅប្រទេសប៉ារ៉ែន។

លោក Sang Hoon Kim គ្រូបង្វឹកកោះហ្គាំ បាននិយាយថា លោកមានការខកចិត្តក្នុងការប្រកួតជើងទី១ ប៉ុន្តែលោកនឹងវាយតម្លៃពីលទ្ធផលរបស់ពួកគេ។

លោកបានមានប្រសាសន៍ថា៖ “យើងមានកីឡាករពីរបីនាក់ បានបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេសម្រាប់កោះហ្គាំ នៅក្នុងការប្រកួតថ្ងៃសៅរ៍ (ជើងទី១) ហើយពួកគេបានជះឥទ្ធិពលភ្លាមៗនៅលើទីលាន ខ្ញុំសប្បាយចិត្តជាមួយនឹងរបៀបដែលក្រុមកំពុងរីកចម្រើនជារួម។ ឥឡូវនេះ បញ្ហាស្ថិតនៅលើការបំប្លែងឱកាសដែលពួកយើងបានបង្កើត និងរក្សាកម្រិតលេងខ្ពស់ ក្នុងរយៈពេល ៩០ នាទីពេញ”។

កោះហ្គាំ នឹងត្រូវប្រកួតជាមួយកម្ពុជាម្តងទៀត ក្នុងជើងទី២ នៃការប្រកួតវគ្គជម្រុះ នៅថ្ងៃទី១២ ខែតុលា វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ហើយត្រូវការឈ្នះយ៉ាងតិច ២គ្រាប់ ដើម្បីឈានទៅវគ្គបន្ត។

កម្ពុជារកបានគ្រាប់ជ័យជម្នះ កាលពីជើងទី១ នៅនាទី២៦ ដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា។ ថ្វីត្បិតតែក្រុមកោះហ្គាំ បានបង្កើនការវាយសម្រុកក៏ដោយ ក៏ក្រុមជម្រើសជាតិកម្ពុជា នៅតែអាចរក្សាការនាំមុខរហូតដល់កញ្ចែបញ្ចប់ការប្រកួត។

លោក Kim គ្រូបង្វឹកកោះហ្គា បាននិយាយថា មានចំណុចសំខាន់មួយចំនួនពីការប្រកួតជើងទី១ ដោយកោះហ្គាំ បានគ្រប់គ្រងបាល់បានច្រើន ចាប់ពីនាទី៣០តទៅ។

លោកបន្តថា៖ “វាជាក្ដីសង្ឃឹមសម្រាប់ការប្រកួតបន្ទាប់ ហើយគោលបំណងរបស់កីឡាករ ដើម្បីឈ្នះការប្រកួតបន្ទាប់គឺធំធេងណាស់។ ប្រធានក្រុម Jason (Cunliffe) និងកីឡាករទាំងអស់ បានរួបរួមគ្នារង់ចាំការប្រកួតបន្ទាប់”។

កីឡាករដែលបង្ហាញខ្លួនលើកដំបូងរបស់ពួកគេសម្រាប់កោះហ្គាំ នៅក្នុងការប្រកួតជើងទី១ ទល់នឹងកម្ពុជា គឺ Alec Taitague និង James Gomez ដែលត្រូវបានកោះហៅដោយគ្រូបង្វឹកកោះហ្គាំជាលើកដំបូងផងដែរ៕

ប្រភព៖ postguam.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង