×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

បានដៃ​លោកគ្រូគា​ហើយពេលនេះ ឱកាសល្អ​ប៉ុណ្ណេះ​ហើយ លោកគ្រូគា​ថាឱ្យ​ម្តាយក្មេក​ឡើងគាំង​និយាយលែងចេញ

ភ្នំពេញ៖ ធ្លាប់តែត្រូវម្តាយក្មេកឌឺដងឱ្យ មិនអាចធ្វើអ្វីបាន ពេលនេះដល់វគ្គលោកគ្រូគាម្តងហើយដែលត្រូវផ្លែផ្កាឱ្យម្តាយក្មេករឿងធ្វើម្ហូបមិនឆ្ងាញ់។ សម្តីមួយម៉ាត់ៗរបស់លោកគ្រូគាស្តាប់ហើយពិតជាចុកចាប់ខ្លាំងណាស់ រហូតម្តាយក្មេក និងកូនប្រសារមានពាក្យឌឺដងគ្នាមិនចេះចប់ឡើយ។

អ្វីដែលម្តាយក្មេករបស់លោកគ្រូគាអាចធ្វើឱ្យលោកគ្រូគាឈឺចាប់បំផុតនោះគឺរឿងអត់ការងារធ្វើតែមុខគត់ ចាប់តាំងពីលោកគ្រូលែងមានការងារធ្វើមក លោកត្រូវស្តាប់ពាក្យម្តាយក្មេកឡកឡឺយឱ្យស្ទើររាល់ថ្ងៃតែម្តង។

មិនដឹងថា ពេលណាទើបលោកគ្រូគាអស់កម្មពារនឹងពាក្យឡកឡឹយរបស់ម្តាយក្មេកទេ បើពេលនេះហើយលោកនៅមិនទាន់អាចរកការងារថ្មីបែបនេះ។ ចង់ដឹងថា វិវាទរវាងម្តាយក្មេក និងកូនប្រសារនឹងបន្តដល់ពេលណាទៀត កុំភ្លេចតាមដានទស្សនារឿងភាគបែបកំប្លែង “ផ្ទះបាយស្នេហ៍” ចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់តទៅ៕

រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង