×

បើកទ្វារទឹក​ទំនប់​វារីអគ្គិសនី​តាតៃ ខេត្តកោះកុង, អ្នករស់នៅ​ខាងក្រោម​សូមប្រុងប្រយ័ត្ន!

កោះកុង៖ ក្រុមហ៊ុនវារីអគ្គិសនីតាតៃ បានប្រកាសបើកទ្វារទំនប់ទឹក នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទឹកភ្លៀងពីខ្សែទឹកខាងលើអាងស្តុកទឹកវារីអគ្គសនីតាតៃ កំពុងកើនឡើងជាលំដាប់។

តាមការរំពឹងទុករបស់ក្រុមហ៊ុនវារីអគ្គិសនីតាតៃ បានឱ្យដឹងថា ការបើកទ្វារទឹក បានធ្វើឡើងកាលពីរសៀលម៉ោង ១៤:០០ ដែលលំហូរទឹកបញ្ចេញមាន ១២០០ ម៉ែត្រគូបក្នុងមួយវិនាទី។

អាជ្ញាធរខេត្តកោះកុង បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដៃព្រែក ស្ថិតក្នុងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

សូមជម្រាបថា ខេត្តកោះកុង បានរងផលប៉ះពាល់ដោយសារឥទ្ធិពលព្យុះភ្លៀងពីប្រទេសចិន ឈ្មោះថា កុំប៉ាស៊ូ ដែលបានធ្វើឱ្យផ្លូវសំខាន់ៗ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទ និងតាមបណ្ដាស្រុកនានា ត្រូវបានជន់លិច៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង